![]() |
| គ្រឿងផ្គុំរបស់ម៉ាសុីនថតប្រភេទ DSLR |
- Lens - បំពង់ចាប់យករូបភាព
- Reflex Mirror - កញ្ចក់ផ្លាត
- Shutter - ឧបករណ៍បិទ និងបើកសម្រាប់បង្ហាញរូបទៅឧបករណ៍រំញោចចាប់យករូបភាព (Image Sensor)
- Image Sensor - ឧបករណ៍រំញោចចាប់យករូបភាព
- Matte Focusing Screen
- Condenser Lens
- Pentaprism - ជាកញ្ចក់ផ្លាតបញ្ចកោណដែលនាំរូបទៅក្នុងរន្ធឆ្លុះរូបភាព (viewfinder)
- Eyepiece/Viewfinder - រន្ធឆ្លុះយករូបភាពនៅលើម៉ាសុីនថត
| រន្ធឆ្លុះរូបភាព - Viewfinder/Eyepiece |
ដំណើរការរបស់ DSLR
នៅពេលយើងមើលតាមរន្ធឆ្លុះរូបភាព (viewfinder) យើងនឹងឃើញរូបភាពដែលយើងនឹងត្រូវផ្តិតយកនៅពេលដែលយើងចុចថត។ រូបភាពដែលយើងនឹងផ្តិតយកគឺឆ្លងកាត់តាមបំពង់រូបភាព (#1 lens) ក្នុងទម្រង់ជាពន្លឺ ដោយបញ្ជូនទៅប៉ះនឹងកញ្ជក់ផ្លាត (#2 reflex mirror) ដែលស្ថិតក្នុងមុំ ៤៥ ដឺក្រេ។ បន្ទាប់មកវាបញ្ជូនពន្លឺបន្តឡើងទៅលើឆ្លងកាត់ Matte focusing screen (#5) និង condenser lens (#6) រួចចូលទៅក្នុងកញ្ចក់ផ្លាតបញ្ចកោណ (#7 pentaprism)។ កញ្ចក់ផ្លាតបញ្ចកោណ (#7 pentaprism) នឹងបំលែងពន្លឺបញ្ឈរទៅជាពន្លឺផ្តេកវិញដោយឆ្លងកាត់កញ្ចក់ផ្លាតពីរផ្សេងគ្នា ហើយបញ្ជូនទៅក្នុងរន្ធឆ្លុះរូបភាព (#8 viewfinder)។
នៅពេលដែលយើងចុចថត កញ្ចក់ផ្លាត (#2 reflex mirror) នឹងបើកឡើងលើ ហើយបិទច្រកកុំអោយពន្លឺផ្លាតឡើងលើ។ បន្ទាប់មក Shutter (#3) នឹងចំហរ ដើម្បីអោយពន្លឺឆ្លងចូលក្នុងឧបករណ៍រំញោចចាប់រូបភាព (#4 image sensor)។ Shutter (#3) នឹងចំហររហូតដល់ពេលដែល image sensor (#4) ទទួលពន្លឺគ្រប់គ្រាន់ដើម្បីរក្សាទុករូបភាព។ បន្ទាប់មក shutter (#3) នឹងបិទវិញ ហើយកញ្ចក់ផ្លាត (#2 reflex mirror) នឹងត្រលប់មក ៤៥ ដឺក្រេវិញ ដើម្បីបញ្ជូនពន្លឺទៅរន្ធឆ្លុះរូបភាព (viewfinder) ដូចធម្មតាវិញ។
ឧបករណ៍រំញោចចាប់យករូបភាព (#4 image sensor) នឹងដំណើរការលំដាប់លំដោយស្មុគស្មាញផ្សេងៗ ដើម្បីបំលែងពន្លឺទៅជារូបភាព និងរក្សាទុកទៅក្នុងអង្គចងចាំ (memory)។ ដំណើរការទាំងមូលក្នុងការថតរូបភាពនីមួយៗប្រើពេលតិចបំផុត ដែលក្នុងនោះមានម៉ាសុីនថត DSLR អាជីបៗមួយចំនួនអាចធ្វើបានរហូតដល់ ១១ ដងក្នុង ១ វិនាទី។
ចុចអានបន្ថែមអត្ថបទរបស់ Wikipedia៖ https://en.wikipedia.org/wiki/Digital_single-lens_reflex_camera
អត្ថបទដើម៖ https://photographylife.com/what-is-a-dslr
បកប្រែ រៀបរៀង និងកែសម្រួលដោយ៖ Devel JD

No comments:
Post a Comment