អ្វីទៅជា HDR?

HDR ដែលមានពាក្យពេញថា High Dynamic Range គឺជាបច្ចេកទេសម្យ៉ាងដែលមានយូរមកហើយក្នុងការថតរូប ហើយបច្ចុប្បន្នត្រូវបានបញ្ចូលទៅជាតួនាទី (Function) មួយនៅក្នុងកាម៉េរ៉ាទូរស័ព្ទ។ ដូចដែលយើងអាចឃើញក្នុងឈ្មោះរបស់វា (Dynamic Range) ដែលមានន័យថាចន្លោះប្រែប្រួលគឺត្រូវបានប្រើប្រាស់ក្នុងគោលបំណងសំខាន់គឹដើម្បីផ្តិតយករូបភាពដែលមានផ្ទៃខាងក្រោយ (Background) និងវត្ថុ ឬមនុស្ស (Object) ដែលមានពន្លឺមិនស្មើគ្នា។

ដើម្បីថតបាននូវរូបភាពដែលមានលក្ខណៈ HDR នេះ កាម៉េរ៉ាទូរស័ព្ទរបស់យើងបានផ្តិតយករូបភាពបីបន្តបន្ទាប់គ្នា ហើយវាជាមូលហេតុដែលធ្វើអោយការផ្តិតយករូបភាពរបស់អ្នកចំនាយពេលយូរជាងការផ្តិតយកនូវរូបភាពធម្មតា។ រូបភាពទាំងបីដែលកាម៉េរ៉ារបស់អ្នកផ្តិតយកនោះគឺមានកម្រិតពន្លឺ (Exposure) ខុសៗគ្នា ដោយក្នុងនោះមានមួយរូបជាដែលមានសភាពងងឹត (Under Exposure) ហើយមួយទៀតមានសភាពភ្លឺល្មម (Normal Exposure) និងចុងក្រោយគឺជារូបដែលមានភាពភ្លឺខ្លាំង (Over Exposure)។ ចុងបញ្ចប់កាម៉េរ៉ាទូរស័ព្ទរបស់អ្នកនឹងបញ្ចូលរូបទាំងបីចូលគ្នាដោយស្វ័យប្រវត្តិ ហើយនិងបង្កើតបានជារូបដ៏ស្រស់ស្អាតដែលមានផ្ទៃខាងក្រោយ (Background) និងវត្ថុ ឬមនុស្ស (Object) ក្នុងរូបភាពមានលក្ខណៈភ្លឺស្មើគ្នាល្អ ដែលវាធ្វើអោយយើងអាចមើលបានលម្អិត (detail) នូវវត្ថុ (Object) ទាំងឡាយក្នុងរូបភាព។

រូបគ្មាន HDR - កាម៉េរ៉ា BLU Life View
រូបប្រើប្រាស់ HDR - កាម៉េរ៉ា BLU Life View


យោងតាមរូបទាំងពីរខាងលើ យើងអាចមើលឃើញថារូបដែលគ្មានប្រើប្រាស់ HDR ហាក់មានសភាពងងឹតលើផ្ទៃអាគារ ចំណែកឯរូបដែលប្រើប្រាស់ HDR មានលក្ខណៈភ្លឺជាង ហើយរក្សាបាននូវភាពលម្អិត (detail) របស់ពពកនៅក្នុងរូបភាពបានដដែល។



រៀបរៀងដោយ៖ JD Fotokrafier
ចេញផ្សាយថ្ងៃទី៖ ០៣ ធ្នូ ២០១៥

No comments:

Post a Comment