ការកំណត់ដើម្បីអោយផ្ទៃរូបភាពទាំងមូលដិតស្មើគ្នា
(Setting for Maximum Depth of Field)
ការកំណត់អោយ Depth of Field អោយខ្ពស់ អាចជួយអោយផ្ទៃខាងក្រោយ (Background) និងផ្ទៃខាងមុខ (Foreground) ឬវត្ថុដែលយើងចង់ថត (Object ដែល Focus ចំ) នៅរបស់រូបភាពមានលក្ខណៈច្បាស់ស្មើគ្នា។
![]() |
| រូបទី១ - Depth of Field ខ្ពស់ (Aperture: F/11) |
| រូបទី២ - Depth of Field ទាប (Aperture: F/3.8) |
យោងតាមរូបភាពទាំងពីរខាងលើ យើងអាចយល់បានថា Depth of Field កាន់តែខ្ពស់ធ្វើអោយផ្ទៃខាងមុខ និងផ្ទៃខាងក្រោយរបស់រូបកាន់តែច្បាស់ស្មើគ្នា (រូបទី១) ហើយនៅពេលដែល Depth of Field ទាបធ្វើអោយវត្ថុដែលផ្តោតចំ (Focused Object) ច្បាស់ តែមានផ្ទៃខាងក្រោយព្រិលៗ (រូបទី២)។
ការកំណត់ Depth of Field អោយខ្ពស់ជាផ្នែកមូលដ្ឋាន និងពេញនិយមបំផុតសំរាប់អ្នកថតរូបទេសភាព (Landscape Photography)។ បន្ថែមពីនេះអ្នកត្រូវប្រាកដថាល្បឿននៃការទាញយករូបភាព (Shutter Speed) របស់កាម៉េរាអ្នករហ័សផងដែរ ដើម្បីកុំអោយពេលរង្គើរដៃអាចធ្វើអោយរូបព្រិល (Blur)។ អ្នកក៏អាចប្រើជើងទម្រកាម៉េរ៉ា ឬបន្ថយ ISO ក្នុងកាម៉េរ៉ាមក 200 ឬ 400 ដើម្បីអោយការថតរូបភាពមានភាពហ្នឹងល្អ និងមិនព្រិលៗ (Blur)។
របៀបកំណត់លើកាម៉េរ៉ាដើម្បីទទួលបានរូបភាពដិតច្បាស់សម្រាប់ផ្ទៃរូបទាំងមូល (Maximum Depth of Field)
![]() |
| រូបទី៣ Fuji X-E1 - Exposure Mode = Auto |
![]() |
| រូបទី៤ Fuji X-E1 - Aperture Mode = Manual |
ដើម្បីកំណត់ភាពដិតរបស់រូបភាព (Depth of Field) យើងត្រូវកំណត់កាម៉េរ៉ារបស់យើងជា Aperture Priority Mode ដោយកំណត់ល្បឿននៃការផ្តិតរូប (Shutter Speed) ជា Auto (រូបទី៣) ដើម្បីអោយកាម៉េរ៉ាកំណត់ល្បឿននៃការចាប់យករូបភាព ដោយឡែកយើងមានសិទ្ធិកំណត់ទៅលើទំហំ Aperture (ដែលអាចអោយយើងលៃតម្រូវ Depth of Field ក្នុងរូបភាព) ព្រោះយើងកំណត់ Aperture Mode ជា Manual (រូបទី៤)។
ការកំណត់ខាងក្រោមនេះអាចអោយអ្នកធ្វើជាគំរូបាន៖
Shutter speed: Set by camera (Auto)
Aperture: f/16
ISO: 100
Lens: 18 to 24mm
Drive mode: Single shot
White balance: Daylight
រៀបរៀងដោយ៖ JD FotoKrafier ថ្ងៃទី៖ ២០ វិច្ឆិកា ២០១៥


