Exposure គឺសំដៅទៅលើការចំហរ sensor ក្នុងម៉ាសុីនថត ដើម្បីស្រូបយកពន្លឺក្នុងការចាប់យករូបភាព។ កាលណាយើងចំហរ sensor កាន់តែយូរ នោះយើងនឹងទទួលបានពន្លឺកាន់តែច្រើន ដែលជាហេតុធ្វើអោយរូបភាពកាន់តែភ្លឺច្បាស់។ មុំទាំងបីនៃ Exposure (Exposure Triangle) រួមមាន៖
- Shutter Speed៖ រយៈពេលចំហរ sensor។
- ISO៖ កម្រិតនៃការងាយទទួលពន្លឺរបស់ sensor។
- រន្ធទទួលពន្លឺ (Aperture) ឬត្រូវបានស្គាល់ថា f-stop៖ ទំហំបើកភ្នែករបស់បំពង់ចាប់រូបភាព (lens) នៅពេលផ្តិតយករូបភាព។
![]() |
| http://chrispepperphotography.com/wp-content/uploads/2015/03/exposure-triangle.jpg |
តួនាទីទាំងបីខាងលើនេះ សុទ្ធតែមានទំនាក់ទំនងនឹងគ្នាទៅវិញទៅមក ដែលជាលទ្ធផលធ្វើអោយម៉ាសុីនថតអាចកំណត់បាននូវរយៈពេលក្នុងការចំហរ sensor ដើម្បីទទួលយកពន្លឺ។ ត្រូវចាំក្នុងចិត្តថាបើកែប្រែតម្លៃណាមួយក្នុងតួនាទីទាំងបីខាងលើនោះ ត្រូវលៃតម្រូវតួនាទីពីរផ្សេងទៀត ដើម្បីអោយម៉ាសុីនថតអាចចាប់យកនូវរូបភាពដែលភ្លឺច្បាស់ (មិនភ្លឺពេក ហើយមិនងងឹតពេក) និងមិនមានរូបភាពព្រិល (motion blur)។
![]() |
| http://www.nationofchange.org/2015/wp-content/uploads/windowlady1315.jpg |
ឧទាហរណ៍សាមញ្ញដែលអាចអោយយើងយល់ច្បាស់ពីរយៈពេលចំហរ sensor (Shutter speed), ISO, និងរន្ធទទួលពន្លឺ (Aperture) គឺត្រូវប្រៀបធៀបជាមួយនឹងបង្អួចផ្ទះរបស់យើង។ អ្នកអាចស្រមៃថាម៉ាសុីនថតរបស់អ្នកដូចជាបង្អួចដែលមានកញ្ចក់បិទបើក ហើយរន្ធទទួលពន្លឺ (Aperture) ប្រៀបដូចនឹងទំហំបង្អួចរបស់អ្នក ដែលទំហំបង្អួចកាន់តែធំនឹងធ្វើអោយខាងក្នុងផ្ទះទទួលពន្លឺកាន់តែច្រើន។ ជាមួយគ្នានេះ យើងសន្មត់រយៈពេលចំហរ sensor (shutter speed) ដូចទៅនឹងរយៈពេលដែលកញ្ចក់បង្អួចបើកចំហរអោយពន្លឺចូលក្នុងផ្ទះ។ ដូច្នេះបើយើងបើកកាន់តែយូរ យើងហ្នឹងទទួលពន្លឺកាន់តែច្រើន។
ឥឡូវស្រមៃថាអ្នកនៅក្នុងផ្ទះដែលប្រដូចនឹង sensor របស់ម៉ាសុីនថត ហើយមានវ៉ែនតាខ្មៅដែលចាត់ទុកថាជា ISO។ ពេលអ្នកពាក់វែនតាខ្មៅនោះ អ្នកមិនសូវចាំងពន្លឺទេ ដែលវាប្រៀបដូចនឹង ISO ទាបដែរ។ ហើយអ្នកនឹងទទួលពន្លឺខ្លាំងពេលគ្មានវ៉ែនតា ដែលធៀបដូចនឹង ISO ខ្ពស់អុីចឹង។
ដូចដែលស្រមើស្រមៃខាងលើ យើងឃើញថាវាមានវិធីច្រើនដើម្បីអោយយើងនៅក្នុងផ្ទះទទួលបានពន្លឺខ្លាំង។ យើងអាចចំហរបង្អួចក្នុងរយៈពេលយូរ (បន្ថយ shutter speed) ឬពង្រីកទំហំបង្អួច (តំឡើង Aperture) ឬក៏យើងអាចដោះវ៉ែនតាចេញ (តំឡើង ISO អោយខ្ពស់)។
យោងតាមការរៀបរាប់ខាងលើ ខ្ញុំសង្ឃឹមថាអ្នកនឹងអាចយល់កាន់តែច្រើនពីមុំសំខាន់ទាំងបីក្នុងការចំហរ sensor (Exposure triangle)។ អ្នកត្រូវការឆ្លងកាត់បទពិសោធន៍ច្រើន ដើម្បីក្លាយជាអ្នកចេះប្រើប្រាស់ការចំហរ sensor (Exposure) បានត្រឹមត្រូវ។ ជាមួយគ្នានេះដែរ ការផ្លាស់ប្តូរមុំទាំងបីនេះមិនត្រឹមតែប៉ះពាល់ដល់ Exposure ទេ តែដូចជា Shutter speed នឹងប៉ះពាល់ដល់ការថតរូបដែលមិននឹងស្ងៀម ហើយ Aperture នឹងប៉ះពាល់ដល់កម្រិតព្រាល (depth of field) នៅផ្នែកខាងៗវត្ថុផ្តោត (focused object) ហើយ ISO នឹងប៉ះពាល់ដល់កម្រិតគ្រើមនៅក្នុងរូបភាព។ ពាក្យចុងក្រោយគឺថាលេងច្រើនចេះច្រើន សាកថតលេងៗទៅ នឹងទទួលបានបទពិសោធន៍ច្រើន។
ប្រភព៖ http://digital-photography-school.com/learning-exposure-in-digital-photography/
រៀបរៀង និងកែសម្រួល៖ Devel JD
០១/០៣/២០១៦


No comments:
Post a Comment